អន្តរជាតិ៖អ្នកផ្តល់សេវាផ្លូវភេទរាប់ម៉ឺននាក់នៅប្រទេសថៃមិនទទួលបានជំនួយសង្គ្រោះពីរដ្ឋាភិបាលទេ ក្នុងអំឡុងពេលបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ។ទោះជាពួកគេធ្លាប់បានចូលរួមជួយឱ្យវិស័យទេសចរណ៍របស់ថៃរីកដុះដាលខ្លាំងក្តី។
ស៊ូផានី ពង់រឿងផាន នាយកគំរោង”សមភាពជេនឌ័រនិងការរាប់បញ្ចូលក្នុងសង្គម “នៅកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ការអង្កេតរបស់ទីភ្នាក់ងាររបស់លោកស្រីបង្ហាញថា«អ្នករកស៊ីផ្លូវភេទដល់ទៅ២០០.០០០នាក់នៅថៃបានបាត់បង់ការងារភ្លាមៗ នៅពេលរដ្ឋាភិបាលបញ្ជាឱ្យបិទទីតាំងជីវិតរាត្រី កាលពីចុងខែមីនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
តែរដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រក្រុមមនុស្សប្រភេទនេះ និងសេចក្តីត្រូវការបន្ទាន់របស់ពួកគេទេ។ពួកគេមិនទទួលបានការជួយឧបត្ថម្ភដោយសារពួកគេមិនជាកម្មករផ្លូវការនិងស្របច្បាប់នៅថៃ…ពួកគេគួរត្រូវបានចាត់បញ្ចូលក្នុងក្រុមដូច អ្នកផ្តល់សេវានិងវិជ្ជាជីវៈផ្សេងទៀតដែរ»។
សូមបញ្ជាក់ថា ថៃល្បីខាងអ្នកដំណើរទៅពីប្រទេសផ្សេងៗដើម្បីស្វែងរកសេវាសិច ឬទេសចរណ៍សិច។យោងតាមអង្គការEmpower Foundationដែលគាំទ្រសិទ្ធិអ្នកប្រកបរបររកស៊ីផ្លូវភេទនៅថៃ។ បណ្តាទីតាំងកម្សាន្តសប្បាយនៅក្នុងប្រទេសនេះកើបចំណូលប្រមាណ៦,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ពួកអ្នករកស៊ីផ្លូវភេទរួមបង្កើតផលិតផលសរុបក្នុងស្រុក៤ទៅ១០ភាគរយ។
របាយការណ៍មិនផ្លូវការនិយាយថា អ្នកផ្តល់សេវាសិចនៅថៃអាចរកបាន៥ពាន់បាត(១៥០ដុល្លារ)ក្នុងមួយយប់ ជិត២០ដងនៃប្រាក់ឈ្នួលអប្បរមានៃថៃ(៣០០បាត ឬ៩ដុល្លារ)ក្នុងមួយថ្ងៃ៕