ព័ត៌មាន

កុមារា តាំង សីហា អាយុ4ឆ្នាំ រស់នៅភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង មានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក តាំងពី មានអាយុ ១សប្តាហ៍

ព្រមទាំងមានបញ្ហាម្រាមជើងស្អិតជាប់គ្នា និងជ្រុះក្រចកតាំងពីអាយុបាន៥ខែ មកម៉្លេះ។ ឪពុកម្តាយ រួមជាមួយសប្បុរសជន បាននាំក្មួយប្រុសទៅរកការព្យាបាល តាំងតែកាលពីដើមខែសីហាកន្លងមក ប៉ុន្តែមានការធូរស្បេីយតិចតួចបំផុត ជាមួយគ្នាដោយសារខ្វះខាតលទ្ធភាពទើបពុំអាចបន្តព្យាបាលបាន។

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការសម្របសម្រួលជួយព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា និងបានសហការជាមួយក្រុមគ្រូពេទ្យTYDA នៃផ្នែកជំងឺសើស្បែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ បច្ចុប្បន្ន ក្មួយប្រុស ត្រូវបានក្រុមគ្រូពេទ្យឯកទេស កំពុងធ្វើការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។

ការចំណាយលើការព្យាបាលមួយផ្នែកត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូលនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯមួយផ្នែកទៀតរួមទាំងលើការស្នាក់នៅ ធ្វើដំណើរ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

សូមអរគុណក្រុមគ្រូពេទ្យ TYDA

adm

Leave a Reply

Your email address will not be published. Required fields are marked *