ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដំណើរចេញ-ចូលកម្ពុជាមិនតម្រូវឲ្យធ្វើចត្តាឡីស័ក្តទៀតឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសអាចចេញ-ចូលប្រទេសកម្ពុជាបាន ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក្កទៀតឡើយ តែត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនធំ ( PCR) និងរង់ចាំលទ្ធផលក្នុងពេលកំណត់ណាមួយ។ ក្នុងករណីលទ្ធផលអវិជ្ជមានកូវីដ១៩ ពលរដ្ឋអាចធ្វើដំណើរទូទាំងប្រទេសកម្ពុជាបានដោយសេរី។ ការអនុញ្ញាតនេះ ចាប់អនុវត្តន៍ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
adm

Leave a Reply

Your email address will not be published. Required fields are marked *