ព័ត៌មាន ព័ត៌មានអន្តរជាតិ

ជួបគ្នាម្ដងទៀត Rose និង Hailey បង្អួតសម្រស់លេចធ្លោស្អាតម៉្យាងម្នាក់

កំពូលតារាស្រីចម្រៀងខេប៉ុប ROSE និងភរិយារបស់តារាប្រុស Justin Bieber គឺ Hailey Bieber បានជួបគ្នាក្នុងកម្មវិធីបង្ហាញម៉ូដរបស់ប្រេនលំដាប់លោកពិភពលោក YSL សម្រាប់ឆ្នាំ ២០២៤ ក្នុងព្រឹត្តិការណ៍ Paris Fashion Week ដោយអ្នកទាំងពីរពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនជុំវិញពិភពលោក។

នេះជាលើកទី ២ ដែលតារាស្រីលំដាប់កំពូលទាំងពីរបានជួបគ្នាសាជាថ្មីម្ដងទៀតសម្រាប់កម្មវិធីរបស់ប្រេន YSL។ នាឱកាសនោះ អ្នកទាំងពីរបានថតរូបជុំគ្នា និងបានអង្គុយក្បែរៗ គ្នាផងដែរ។ ROSE បានលេងស្ទីលជាអាវដៃវែងពណ៌ក្រឡាជាមួយខោពណ៌ខ្មៅវែង ជាម៉ូតបែបនារីសម័យថ្មីស្លៀកសម្រាប់ធ្វើការ។ ចំណែកឯតារាស្រី Hailey Bieber ស្លៀករ៉ូបដ៏ស្រស់ស្អាតពណ៌ខ្មៅដែលបង្ហាញឲ្យឃើញរាងស្រឡូនតូចស្អាតរបស់នាង។ នៅពេលដែលឈរនៅក្បែរគ្នា ទោះបីជាមានការលេងស្ទីលខុសគ្នាប៉ុន្ដែអ្នកទាំងពីរមើលទៅលេចធ្លោស្រស់ស្អាតខ្លាំងដូចគ្នាឃើញហើយមិនសរសើរមិនបាន។

adm

Leave a Reply

Your email address will not be published. Required fields are marked *