ព័ត៌មាន

លោក សួន សេរីរដ្ឋា៖ គំនិតបង្កើតសហគមន៍អាស៊ានថ្មីជាឆាកល្ខោននយោបាយបោកប្រាស់ពលរដ្ឋ

អតីតប្រធានគណបក្សអំណាចខ្មែរ បានចាត់ទុកគំនិតផ្តួចផ្តើមរបស់អ្នកនយោបាយប្រឆាំងរត់ចោលស្រុក គ្រោងបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ថ្មីមួយ ដោយផ្តោតទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាធំនោះ គ្រាន់តែជាឆាកល្ខោននយោបាយដើម្បីបោកប្រាស់សកម្មជន និងអ្នកគាំទ្ររបស់តែខ្លួនប៉ុណ្ណោះ ពោលគឺជាគំនិតស្រមើស្រមៃដែលមិនទៅរួចឡើយ។
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ថ្មីមួយ គឺមិនអាចទៅរួចឡើយ។ មិនអាចទៅរួចដោយសារថា ក្នុងក្រុមដែលបានចូលរួមផ្តួចផ្តើមគំនិតនោះ សុទ្ធតែជាបក្សប្រឆាំងដែលអត់បានកាន់អំណាចក្នុងរដ្ឋាភិបាលអាស៊ានបច្ចុប្បន្នទេ។ លោកថា ប្រទេសក្នុងសមាគមន៍អាស៊ីអាគ្នេយ៍មានគោលដៅច្បាស់លាស់របស់ខ្លួនរួចទៅហើយ ក្នុងការប្រែក្លាយសមាគមន៍អាស៊ីអាគ្នេយ៍ ទៅជាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយផ្តោតសំខាន់ទៅលើការជំរុញកំណើនសេដ្ឋកិច្ច។
ការអះអាងរបស់លោក សួន សេរីរដ្ឋា នេះគឺឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ដែលបានប្រកាសពីគម្រោងផែនការរបស់ខ្លួនក្នុងការរៀបចំបង្កើតឲ្យមានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ថ្មីមួយ ដោយប្រមូលអ្នកយកនូវគណបក្សនយោបាយប្រឆាំងនានាក្នុងសមាជិកអាស៊ានចូលរួម ដោយផ្តោតលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាចម្បង។
បើតាមលោក សួន សេរីរដ្ឋា ការខិតខំលើកយកពាក្យប្រជាជាតិអាស៊ីអាគ្នេយ៍ និងទាញអ្នកនយោបាយប្រឆាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ានឲ្យចូលរួម គឺជាសារនយោបាយមួយរបស់អ្នកនយោបាយទាល់ច្រករត់ចោលស្រុកសម្រាប់បន្តនយោបាយបោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សមាគមប្រជាជនអាស៊ីអាគ្នេយ៍គឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ានិងវៀតណាម។គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។
May be an image of 1 person, sitting and indoor
adm

Leave a Reply

Your email address will not be published. Required fields are marked *