ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ៖ សកម្មភាព និងការងាររបស់យុវជន គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងន័យគាំទ្រការដាក់ចេញយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបជុំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដារវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក.រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កន្លងមកសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី។

adm

Leave a Reply

Your email address will not be published. Required fields are marked *