ព័ត៌មាន

Apple បញ្ជាក់ពីមូលហេតុចំនួន ៣ដែលបណ្តាលឱ្យត្រកូល iPhone 15 ឡើងកម្តៅ

បន្ទាប់ពីអ្នកប្រើប្រាស់ជាច្រើនបង្ហោះសារត្អូញត្អែរអំពី iPhone 15 ឡើងកម្តៅខុសធម្មតាកាលពីសប្តាហ៍មុន ពេលនេះ Apple ចេញសារបញ្ជាក់ពីបញ្ហានោះហើយ ដោយលើកឡើងពីមូលហេតុសំខាន់ៗចំនួន ៣គឺ កំហុសនៅក្នុងកំណែ iOS 17 ការធ្វើបច្ចុប្បន្នភាពកម្មវិធី និង ឆ្នាំងសាកមានកម្លាំងលើសពី ២០វ៉ាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់ពី Apple បានឱ្យដឹងថា បញ្ហាត្រកូល iPhone 15 ទាំង ៤ម៉ូដែលឡើងកម្តៅនេះ គឺបណ្តាលមកពី ផ្នែល Software ដោយពុំមានជាប់ទាក់ទងជាមួយផ្នែក Hardware នោះទេ។ ពោលគឺ បណ្តាលមកពីលក្ខខណ្ឌចំនួន ៣ដែល Apple បានលើកឡើងដែលក្នុងនោះរួមមាន មូលហេតុទី១ ការធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយ iOS 17 ដែលកំពុងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួន ប៉ុន្តែ Apple បញ្ជាក់ថា ខ្លួននឹងបញ្ចេញការធ្វើបច្ចុប្បន្នភាពកម្មវិធីក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហា។

adm

Leave a Reply

Your email address will not be published. Required fields are marked *