ព័ត៌មានអន្តរជាតិ

Taylor Swift ឈ្នះពានរង្វាន់វីដេអូតន្ត្រីប៉ុបល្អបំផុត ពីកម្មវិធី «MTV’s Video Music Awards»

តារាចម្រៀងប៉ុបល្បីឈ្មោះបោះសំឡេងរបស់អាមេរិក ដែលជោគជ័យខ្លាំងក្នុងការប្រគំតន្ត្រីទេសចរណ៍ Taylor Swift បានឈ្នះពានរង្វាន់ផ្នែក «វីដេអូចម្រៀងប៉ុបល្បីបំផុត» និងពាន «បទចម្រៀងប្រចាំឆ្នាំ» ពីកម្មវិធី «MTV’s Video Music Awards»។ Swift ត្រូវបានគេដឹងថា បានបំបែកកំណត់ត្រា Eras Tour របស់នាងជាមួយនឹងការតែងតាំងនាំមុខគេចំនួន១១ពានរង្វាន់។ តារាវ័យ៣៣ឆ្នាំរូបនេះ បានប្រកួតប្រជែងជាសិល្បការិនីឆ្នើមប្រចាំឆ្នាំក្នុងប្រភេទ ដែលពោរពេញទៅដោយតន្ត្រីករស្រីជាលើកដំបូង ចាប់ពី Beyonce ដល់ Karol G និង Doja Cat។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

បទចម្រៀងរបស់ Swift ចំណងជើងថា «Anti-Hero» បានទទួលពានរង្វាន់ដំបូងចំនួនពីររបស់កម្មវិធី។ តារាចម្រៀងរូបនេះ បានបង្ហាញការរំភើបចិត្ត បន្ទាប់ពីនាងទទួលបានរូបសំណាក Moon Person ប្រគល់ដោយសមាជិក ក្រុមចម្រៀងប្រុស NSYNC ឆ្នាំ១៩៩០ ជាក្រុមដែលបានឈ្នះវីដេអូចម្រៀងប៉ុបល្អបំផុត កាលពី២០ឆ្នាំមុន។

adm

Leave a Reply

Your email address will not be published. Required fields are marked *