ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចប​ន្តសហការចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យដូចជាភ្លៀងរ​លឹម៖

នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ ដោ​យអនុវត្តតាម​យោបល់ដឹកនាំជាប់ជា​ប្រចាំរបស់លោកឧត្តមសេនី​យ៍​ទោ សាត គឹមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង និង​លោកវរសេ​នីយ៍ឯក​ ភួង​ ច័ន្ទតារា​ ស្នងការរងដឹកនាំផែន​ការងារប្រឆាំងបទល្មេីស សេដ្ឋកិច្ច ក៏ដូចលោ​កវរសេ​នីយ៍ឯក​ អ៉ិម​ កុសល​ ស្នង ការរងដឹកនាំការិយាល័យន​គរបាលប្រឆាំងបទ​ល្មេីសសេដ្ឋកិច្ច​ លោកវរ​សេ​នីយ៍ឯក​ យី​ យក់សាន​ ជានាយការិ​យាល័យនគរបាលប្រឆាំងបទល្មេី​សសេដ្ឋកិច្ច​ ដឹ​កនាំកម្លាំងក្នុងការិយាល័យ​ ចូលរួមសហការជាមួយសមត្ថកិច្ចន​គរបាលស្រុកសង្កែដែលមានលោ​ក​ វរសេ​នី​យ៍ទោ​ យុត​ តុងហូ​ ជាអធិ​ការ​នគរ​បាលស្រុក​ បានចុះ​បង្រ្កាបបទល្មើសនេ​សាទដោយខុសច្បាប់នារដូវបិទនេ​សាទនៅចំ​ណុចភូមិ អណ្តូងត្រាច​ ឃុំកំង់ព្រះស្រុក សង្កែ​ខេត្តបាត់​ដំបង។
ជាលទ្ធផលសម្រេចបានមានដូចខាងក្រោមនេះគឺ៖
-ចំណុច ទឹកក្រហម កាប់បំផ្លាញសា ច់មង បរាវប្រមាណ៧០០ម៉ែត្រ និងបង្គោលឈេី២០០ដើម។
ព្រមទាំងឡុកចាប់ត្រីចំនួន០២។
-ចំណុច ខាងត្បូងអូរកាប់បំផ្លាញសាច់មងបរាវ ប្រមាណ៩០០ម៉ែត្រនិង​បង្គោលឈេីចំនួន ៤០០ដើម
ព្រមទាំងឡុកចាប់ត្រីចំនួន០២។
ចំពោះសម្ភារះទាំងអស់នេះត្រូវដុតបំផ្លាញចោលនៅហ្នឹងកន្លែង​ រីឯអ្នកប្រព្រឹត្តិល្មេីសសមត្ថកិច្ចកំពុងស្វែង រកការកំ​ណត់​ មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនី​តិវិធី​ ច្បាប់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *