យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១ ២៣៩ ៨០៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៦ ៨០៨ នាក់ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៦៦០ ០០០ នាក់ បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣ ០០០ នាក់។
Related Articles
សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារអនុវត្តគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាម ក៏ដូចជាដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាព អនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួនកន្លងមក តាមប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន គណៈកម្មការអន្តរក្រសួង, លោកទេសរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ថោង […]
ជំនន់ទឹកភ្លៀង កំពុងជន់លិចនៅតំបន់មួយចំនួន ក្នុងក្រុងប៉ោយប៉ែត
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែកញ្ញានេះ។ ខណៈពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួន តំបន់វាលទំនាប បេីក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀងនិងកេីនឡេីងធ្វេីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែររស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។
នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិនភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។ ទន្ទឹមនេះ, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី ជាពិសេស ការអនុវត្តយុទ្ធសាស្រ្តនារីរតនៈយ៉ាងជោគជ័យ […]