ព័ត៌មានអន្តរជាតិ

ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុក យានអវកាសរបស់ឥណ្ឌាបានចុះចតលើឋានព្រះច័ន្ទដោយជោគជ័យ

កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ យានអវកាស Chandrayaan-3 ឬ «យានព្រះច័ន្ទ» ជាភាសា Hindi និងសំស្ក្រឹត របស់ឥណ្ឌា បានចុះចតយ៉ាងជោគជ័យ នៅលើឋានព្រះច័ន្ទ។ បេសកកម្មនេះគឺជាបេសកកម្មមួយដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការរុករកនៅលើឋានព្រះច័ន្ទ និងជាការឈរជើងរបស់ឥណ្ឌាក្នុងឋានៈជាមហាអំណាចអវកាស ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយានរបស់រុស្ស៊ីបានធ្លាក់។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលកំពុងគ្រវីទង់ជាតិឥណ្ឌាខណៈពេលមើលការចុះចតនៃយានអវកាសរបស់ខ្លួនពីអាហ្វ្រិកខាងត្បូងជាកន្លែងដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល Brics បាននិយាយថា នេះគឺជាសម្រែកជ័យជម្នះថ្មីដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌា។

adm

Leave a Reply

Your email address will not be published. Required fields are marked *