ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនចិនត្រូវការដីកសិកម្មជាច្រើនហិកតាក្នុងការវិនិយោគនៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនវិនិយោគចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ ជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វ ។ល។ ដែលត្រូវការផ្ទៃដីកសិកម្មជាច្រើនហិកតា។

ក្នុងជំនួបពិភាក្សា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ងួន រតនៈ ថ្លែងថា ជំនួបពិភាក្សាការងារថ្ងៃនេះ ជាលើកទី ២ ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ ហើយដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *