ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

លោក មេប៉ុស្តិ៍ស្លក្រាម ទូរស័ព្ទខលលែងលើកក្រោយពីអ្នកសារព័ត៌មាន បានប្រាប់ពីទីតាំងល្បែងភ្នាល់ស៊ីសង តែគ្មានចំណាត់ការ !!


ភ្នំពេញ÷ ប្រជាពលរដ្ឋបានសុំ សំណូមពរអោយអង្គភាពសារព័ត៌មានយើងសរសេរចុះផ្សាយពីទីតាំងល្បែងភ្នាល់មួយកន្លែង ដើម្បីអោយលោកស្នងការនគរបាលខេត្ត លោកអភិបាលខេត្តសៀមរាបបានជ្រាប.និងដើម្បីមានវិធានការទប់ស្កាត់បង្ក្រាប.! គឺពាក់ព័ន្ធទៅនិងទីតាំងលេងល្បែងដុះស្លែមួយកន្លែង ដែលហាក់បានបង្ករការព្រួយបារម្ភពីសុវត្តិភាពសន្តិសុខរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
សូមបញ្ជាក់ថា បើតាមការអោយដឹងពីប្រជាពលរដ្ឋខាងលើគឺទីតាំងបើកលេងល្បែងនោះស្ថិតនៅក្នុងភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបើកលេងអាប៉ោងទាំងយប់ទាំងថ្ងៃ ប្រកបដោយក្តីសុខសាន្ត ពីក្រសែភ្នែករបស់លោក សមត្ថកិច្ចដែលមានតួនាទបង្ក្រាប ។
ប្រភពប្រជាពលរដ្ឋបន្តថា បើលោកស្នងការខេត្ត ឬលោកអភិបាលខេត្តសៀមរាប មានឆន្ទៈក្នុងការបង្ក្រាបល្បែងភ្នាល់ខុសច្បាប់ទាំងនោះ គឺពួកគាត់បានផ្តល់តម្រុយបង្ហាញថា÷បើធ្វើដំណើរលើផ្លូវជាតិលេខ៦A គឺចូលតាមចំណុចផ្សារត្រាំនាគ ខាងត្បូងផ្សារ បន្តដំណើរតាមផ្ទះសំណាក់ ផន សោភា ទៅកើតប្រហែល២៥០ម៉ែត្រ រួចបត់ស្តា ចូលប្រហែល១៥ម៉ែត្រ គឺដល់ចំណុចទីតាំងផ្ទះលោក សេង ទីនេះហើយគឺជាវង់ល្បែង ដែលគ្រប់គ្រងកាងដោយមេល្បែងឈ្មោះ លោក ភា..!
លោក ភា គឺជាជើងខ្លាំងក្នុងខេត្តមួយនេះដែលមិនងាយមានសមត្ថកិច្ចអង្គភាពណាហ៊ានប៉ះនោះទេ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាក់បន្ថែមទៀតថា បើមានការប្តឹងលោកមេប៉ុស្តិ៍ ឬប្តឹងលោក អធិការក្រុងអោយមានចំណាត់ការបង្ក្រាប គឺមិនបាច់ប្តឹងនោះទេ ព្រោះក្រុមល្បែងនិងពួកគាត់ប្រៀបដូចជាអណ្តាតនិងធ្មេញ..រវាងមេល្បែងនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។
ជុំវិញការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋហាក់ត្រឹមត្រូវ ព្រោះខណៈដែលប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អ្នកសារព័ត៌មានយើង ហើយអ្នកសារព័ត៌មានយើងបានខលទូរស័ព្ទទៅលោកមេប៉ុស្តិ៍ស្លក្រាម ដោយលោកមេប៉ុស្តិ៍ហាក់ឆ្លើយដោះសារថា កម្លាំងបានចុះទៅចុងភូមិអស់..មួយម៉ោងក្រោយមកអ្នកសារព័ត៌មានយើងក៏បាន ខលទូរស័ព្ទទៅម្តងទៀត ដោយលោកមេប៉ុស្តិ៍លែងលើក ។
ចំណែកលោក អធិការក្រុងសៀមរាបវិញក៏មិនខុសពីលោកមេប៉ុស្តិ៍នោះដែរ ដោយទូរស័ព្ទខលចូលតែគ្មានអ្នកលើកទទួល..បន្ទាប់មកទូរស័ព្ទរបស់លោកអធិការក៏បានដាក់ប្រព័ន្ធជាប់រវល់តែម្តង ដែលនេះជារឿងអច្ឆរិយៈរបស់មន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច។

adm

Leave a Reply

Your email address will not be published. Required fields are marked *