ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទ «ដើរលេងស្រុកយើង»

 

ការរសៀលថ្ងៃទី១៥ ខែសីហា ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទ «ដើរលេងស្រុកយើង» ដើម្បីគាំទ្រដល់ជីវភាពសហគមន៍ និងជំរុញឱ្យការផ្សព្វផ្សាយពីគោលដៅអេកូទេសចរណ៍កាន់តែទូលំទូលាយទៅដល់អ្នកទេសចរ ក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍។

ឯកឧត្ដម សាយ សំអាល់ បានថ្លែងថា ៖ «កម្មវិធីទូរស័ព្ទនេះ ជាការបញ្ជាក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវិល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថានផងដែរ»។

ឯកឧត្ដម បន្តថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែលមានជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែកក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។

ឯកឧត្ដម សាយ សំអាល់ បានបន្ថែមថា ទាំងនេះ ជាផ្លែផ្កានៃសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូបផងដែរ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *