ព័ត៌មានអន្តរជាតិ

រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក អំឡុងរយៈពេល៤ថ្ងៃចុងក្រោយ ក្នុងសប្តាហ៍នេះ

នេះបើយោងតាមអ្នកត្រួតពិនិត្យគុណភាពខ្យល់ IQ Air ខណៈដែលអាជ្ញាធរមិនបានដោះស្រាយជាមួយនឹងការកើនឡើងនៃផ្សែងពុល។

ការបំពុលបរិយាកាសត្រូវបានប៉ាន់ប្រមាណថា នឹងរួមចំណែកដល់ការស្លាប់មនុស្ស មុនអាយុចំនួន៧លាននាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ហើយត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាហានិភ័យសុខភាពបរិស្ថានដ៏ធំបំផុតតែមួយគត់។

ទីក្រុងហ្សាការតា និងតំបន់ជុំវិញរបស់ហ្សាកាតា ដែលគេជឿថាមានប្រជាជនរស់នៅប្រហែល ៣០ លាននាក់ បានវ៉ាដាច់ទីក្រុងដែលបំពុលយ៉ាងខ្លាំងផ្សេងទៀតនៅបណ្តាប្រទេសផ្សេងៗ រួមមាន Riyadhរបស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត , ទីក្រុង Doha របស់ប្រទេសកាតា និង ទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ក្នុងសប្តាហ៍នៃការប្រមូលផ្តុំនៃភាគល្អិតតូចៗដែលគេស្គាល់ថាជា ខ្យល់ពុល PM2.5 ។ ប្រភពពី AFP

adm

Leave a Reply

Your email address will not be published. Required fields are marked *