ព័ត៌មានសន្តិសុខសង្គម

នារីស្រស់ស្អាតម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា

នារីស្រស់ស្អាតម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា..

ព្រៃវែង ៖ នារីម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ
ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិ ជ្រៃសីមា ឃុំជាខ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចណ៍ នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានទៅបុកម៉ូតូC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1Q-9635ក្នុងទិសដៅបញ្ច្រាសគ្នារួចក៏បើករត់គេចខ្លួនបាត់

ជនរងគ្រោះមានឈ្មោះ ព្រំ លីនដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ (បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចដដែលបានបន្តទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់បែបនេះដោយសារតែ អ្នករថយន្តបើកបំពានគន្លងទៅបុកម៉ូតូតែម្ដង។

បច្ចុប្បន្ន រថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ឯ ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាខ្លាំង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *