ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងគ្រឹះស្ថាន

 

ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។ ពិធីសម្ពោដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច រៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

លោកជំទាវ ជា សិរី បានថ្លែងថា ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកប្រព័ន្ធ ដែលបានអភិវឌ្ឍប្រព័ន្ធនេះ ឡើងដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *