ព័ត៌មាន

នៅថ្ងៃទី១ ខែសីហា គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត

ភ្នំពេញៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្រោយរយៈពេល ៣ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន នេះទេ ។
គ.ជ.ប បានបន្តថា យោងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សា យមួយចំនួនមានដូចជាៈ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News” Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត – National Election Committee Channel Youtube គ.ជ.ប។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងឆ្នោតគាំទ្រសរុបចំនួន ១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសម្លេងឆ្នោតនោះទេ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *