ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រុងព្រះសីហនុ៖ “ស្មានតែរឿងបទល្មើស” ប្តីប្រពន្ធជនជាតិឥណ្ឌូនេសុី បានស្រែកអោយគេជួយផ្អើលពេញផ្ទះសំណាក់មួយកន្លែងនៅក្រុងព្រះសីហនុ

🔴ក្រុងព្រះសីហនុ៖ “ស្មានតែរឿងបទល្មើស” ប្តីប្រពន្ធជនជាតិឥណ្ឌូនេសុី បានស្រែកអោយគេជួយផ្អើលពេញផ្ទះសំណាក់មួយកន្លែងនៅក្រុងព្រះសីហនុ។

យោងតាមប្រភពបឋម៖ អ្នកទាំង២បានស្នាក់នៅផ្ទះសំណាក់ម៉ាយ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ស្រែកឲ្យគេជួយនាព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ (ស្មានតែមានរឿងបទល្មើស) ភ្លាមៗនោះសមត្ថកិច្ចនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ត្រួតពិនិត្យ រកឃើញថា ជាករណីជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកចេញមិនរួច មិនមែនជាករណីបទល្មើសអ្វីឡើយ។

ក្នុងនោះសមត្ថកិច្ចបានអន្តរាគមន៍ ជួយគាស់ទ្វារបន្ទប់ទឹក ព្រមទាំងបានយកបុរសនិងស្ត្រីជនជាតិឥណ្ឌូនេសុីនោះ ចេញពីបន្ទប់ទឹកបានសម្រេច

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *