ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មេគោចំនួន៤ក្បាល ត្រូវចោរចូលលួចដឹកយកទៅបានដោយសុវត្ថិភាព

 

(ឧត្តរមានជ័យ) ៖ នៅយប់ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ ត្រង់ចំណុចជាប់លើផ្លូវជាតិលេខ៦៨ស្ថិតនៅក្នុងភូមិគិរីវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៣នេះ ប្រភពពីលោកស្រីធៀមថា ភេទស្រីអាយុ៥៥ឆ្នាំត្រូវជាម្តាយឈ្មោះឆៃសុខជា ដែលជាម្ចាស់ផ្ទះទីតាំងបាត់មេគោអស់ចំនួន៤ក្បាលត្រង់ចំណុចខាងលើ គាត់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុកូនរបស់គាត់បានសម្រាកនៅក្នុងផ្ទះដូចសព្វមួយដង លុះដល់ពេលព្រលឹមឡើងស្រាងៗកូនរបស់គាត់ក៏បានដើរសំដៅទៅរកក្រោលគោដើម្បីដឹកបញ្ចេញទៅក្រៅ ខណ:ពេលនោះក៏បានឃើញមេគោនៅក្នុងក្រោលបាត់ គោមេអស់ចំនួន៤ក្បាល នៅសល់តែកូន៥ក្បាលប៉ុណ្ណោះក្នុងចំណោមគោចំនួន៩ក្បាល ពេលនោះកូនគាត់ក៏បានស្រែកឆោឡោហៅ ម៉ែ ឪ និងបងប្អូនអ្នកជិតខាងឲ្យមកជួយពិនិត្យមើលថា នៅក្នុងភូមិផ្ទះរបស់គាត់កាលពីយប់មិញមានចោរ ចូលលួចគោមេអស់ចំនួន៤ក្បាលបាត់ទៅហើយ។
ក្រោយពេលកូនគាត់ស្រែកឆោឡោផ្អើលដល់អ្នកភូមិរួចហើយក៏បានដើរទៅខាងមុខផ្ទះក៏ឃើញឆ្អែ១ក្បាលផ្សេងទៀតត្រូវក្រុមចោរបំពុលឲ្យងាប់ដែរ ដល់ពេលព្រឹកឡើងក៏បានរាយការណ៏ប្រាប់ទៅមេភូមិនិងប្តឹងសមត្ថកិច្ចមកជួយពិនិត្យមើលឃើញកន្លែងត្រង់ឆ្អែងាប់មាន សាច់មាន់និងកញ្ចប់ថ្នាំងពុលផ្សេងទៀត ហើយចំពោះទីតាំងផ្ទះកូនរបស់គាត់នេះកន្លងមកក៏បាត់គោអស់២ក្បាលនិងក្រោយមកទៀតក៏ធ្លាប់បាត់ម៉ូតូ១គ្រឿងដែរនិយាយទៅការបាត់គោសរុបទាំងអស់ចំនួន៦ក្បាលមកហើយទាំងយប់ថ្ងៃចុងក្រោយនេះ។
សន្និដ្ធានរបស់គាត់ផ្ទាល់ឃើញថា មេគោរបស់គាត់ចំនួន៤ក្បាលនោះអាចពួកចោរដឹកចេញពីក្រោយបានប្រជា២០០ម៉ែត្រដឹកឡើងឡានតែម្តង ពីព្រោះគាត់បានដើរមើលឃើញមានស្នាមកង់ឡាន និងឃើញមានស្នាមជើងគោជ្រំដីច្រើនកន្លែងនិងមានលាមួកគោជុះនៅក្បែរនឹងទៀតផង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *