ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៣នាក់ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណី លួចម៉ូតូ

 

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង១៦និង២០នាទី នៅចំណុចតូបលក់ដូរ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះឈ្មោះ ប៉ាក ចាន់នី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្តីពីករណីចោរកម្ម លួចម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-8995 ។
បន្ទាប់ពីទទួលពាក្យបណ្តឹង និងកំណត់មុខសញ្ញាសង្ស័យ ក្នុងករណីខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប សហការជាមួយកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលលលកស ប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ ប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ព្រមទាំងប្រជាការពារ បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហួរ គឹមសៀង ភេទប្រុស អាយុ២០ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៨និង១០នាទីថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២៣ ។
បន្ទាប់មកកម្លាំង បានជំនាញ បានចាំឃ្លាំមើលបក្ខពួកជនសង្ស័យបន្តទៀត ត្រង់ចំណុចបន្ទប់ជួល រហូតដល់ម៉ោង២១និង១០នាទី ថ្ងៃខែដដែល បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត រួមមាន ៖
ទី១-ឈ្មោះ ភិន សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡានស្នាក់នៅបន្ទប់ជួល ជាមួយគ្នា ។
និងទី២-ឈ្មោះ ម.អ.ជ.ល ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជាមួយគ្នា ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងបានដកហូតវត្ថុតាង រួមមាន ៖
-ម៉ូតូ ០២គ្រឿង ០១គ្រឿងម៉ូតូម៉ាកហុងដា របស់ជនរងគ្រោះ តែជនសង្ស័យដូរផ្លាកលេខ
-សោរចិញ្ចៀនចុះ ចំនួន០២
-សោរតាន់ ចំនួន០២
-រៀនម៉ូតូចំនួន០១
និងស្កុតក្រហម០១ដុំ ។
ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *