ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ​ចំនួន៣ឆ្លងដែនពីខេត្តបាត់ដំបងមកឆក់កាបូបនៅខេត្តបន្ទាយមានជ័យតែត្រូវអស់លក្ខណ៍ជាប់អន្ទាក់នគរបាលស្រុកស្វាយចេកក្របួចជាប់ដាក់ខ្នោះទាំងបីនាក់

​ខេត្តបន្ទាយមានជ័យ​ ៖​ ​ក្រុម​ឆក់​កាបូប​ឆ្លងខេត្ត​ចំនួន​៣​នាក់​ត្រូវបាននគរបាល​ស្រុក​ស្វាយចេក​ តាម​ក្របួច គ្រាដែលជិះ​ម៉ូតូ​០១​គ្រឿង​ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពីជនរងគ្រោះ២នាក់បាន​សម្រេច​រួចហើយជិះ​គេចខ្លួន​ ។​ 

  ហេហេតុការណ៍នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២៨​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ត្រង់​ចំណុច​ផ្លូវ​កោង​ភូមិ​តា​ស្មន់​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​

   ប្រភពពី​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​នគរបាល​ ស្រុកស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេ​លកើត​ហេតុ​ជន​រង​គ្រោះ​ ជា​ស្ត្រី​ចំនួន​០២​នាក់​ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុច​ផ្លូវ​កោង​ ភូមិ​តា​ស្មន់​ ឃុំ​រលរលួសស្រាប់តែមាន​ជន​មិន​ស្គាល់​មុខ​ចំនួន​០៣​នាក់ជាបុរសជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បាន​ធ្វើ​សកម្មភាព​ ឆក់​កាបូបស្ពាយ​ ពី​ជន​រង​គ្រោះ​ឈ្មោះ​ សៀង​ សា​រុំ​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខណៈកំពុង​ជិះ​ម៉ូតូ​០១​ម៉ាក​ហុងដា​ទ្រី​ម​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ស៊ិ​វ​  ដា​ណេ​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្លិ​ង​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​។ ករណីនេះ  បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​របួស​ទាំង​០២​នាក់​ ធ្ងន់​០១​នាក់​បាក់ដង​កាំបិត​ស្មា​ធ្វេ​ង​ ហើយ​បងប្អូន​បាន​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​បាន​សុខ​ ក្រុង​សិរី​សោភ័ណ​។  ជនសង្ស័យ​ទាំង​០៣​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងជើង​បាត់​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​  សម្ភារ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​បាន​រួម​មាន​ ៖​ ១-​លុយ​ដុល្លារ​ចំនួន​១០៥០​ដុល្លារ​,​ ២-​លុយ​បាត​៧,៥៣០០​បាត​,​ ៣-​ខ្សែដៃ​មាស​ ទម្ងន់​៥​ជី​,​ ៤-​ទូរស័ព្ទ​ដៃ​ ១​គ្រឿង​ម៉ាក​oppo,​ ៥-​លុយ​ខ្មែរ​ចំនួន​ ៩១០.០០០​រៀល​,​ ៦-​កាត​គ្រី​ម៉ូតូ​២​សន្លឹក​ កាត​ចាក់​វ៉ាក់សាំង​ ០១​សន្លឹក​ -និងអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ លោក​បាន​ចាត់​កម្លាំង​នគរបាល​ព្ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ធ្វើការ​ដេញ​តាម​ចាប់​ជនសង្ស័យ​០១​នាក់​ ឈ្មោះ​ យ៉ុ​ម​ តៃវ៉ាន់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និងម៉ូតូ​០១​គ្រឿង​។ ចំណែក​បក្ខពួក​០២​នាក់​រត់គេច​ខ្លួន​បាត់​។​ បន្ទាប់​ពី​សួរ​ចម្លើយ​រួច​ កម្លាំង​ន​គរបាល​បាន​បន្ត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បក្ខពួក​គេ​ចំនួន​០២​នាក់​ទៀត​ នៅ​វេលា​ម៉​ង​០៤​រសៀល​ថ្ងៃ​ដដែល​ មាន​ ៖​ ១/-​ឈ្មោះ​ រ៉ូ​ ឌី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ពាម​ឯក​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​,​ ២/-​ឈ្មោះ​ ឃឿ​ត​ ផា​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​គង់​ទុំ​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​កាបូប​និង​សម្ភារ​ដែល​ពួក​គេ​ឆក់​បាន​។​

  ជនសង្ស័យ​ទាំង​៣​នាក់​ និង​វត្ថុ​តាង​ម៉ូតូ​១គ្រឿងត្រូវកម្លាំង​ផ្នែក​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ ស្រុកកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ចំណែក​សម្ភារៈ​ជន​រង​គ្រោះ​ ស្នើ​សុំ​គោលការណ៍​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *