ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សូមគោរពរាយការណ៍ ប្រជាកសិករនៅភូមិស្គុះនាំគ្នាប្រមូលផលស្រូវប្រាំង

 

ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម វុី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមដំណើរលោកប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរដែនដីចុះជួយច្រូតស្រូវប្រាំងជូនប្រជាពលរដ្ឋស្ថិតនៅភូមិ ស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ

បន្ទាប់មកឯកឧត្តមបានជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាកសិករដែលកំពុងមមាញឹកក្នុងការប្រមូលផលស្រូវប្រាំងនេះ ខិតខំបង្ករបង្កើនផលថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យមានជីវភាពធូរធារ និងផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករខិតខំថែរក្សាសុខភាពឱ្យបានល្អជៀសវាងនៅជម្ងឺទាំងឡាយដែលកើតមានឡើងដូចជាជំងឺកូវីដ១៩

មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានជំរុញដល់អង្គភាពជំនាញ ជាពិសេស មន្ទីរធនធានទឹក និងមន្ទីរកសិកម្មធ្វើយ៉ាងណារួមគ្នាសហការគ្នា ស្ដារប្រពន្ធ័ប្រទ្បាយមេ និងប្រទ្បាយរងដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋងាយស្រួលក្នុងការបង្ករបង្កើនផលនិងដាំដំណាំរួមផ្សេងជាដើម

មន្ទីរកសិកម្មត្រូវខិតខំរកពូជណា
ដែលល្អៗផលិតផលស្រូវបានទិន្នផលខ្ពស់និងប្រើជីកសិកម្ម ឲ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស ជៀសវាងប្រើប្រាសជីដែលមិនមានគុណភាពធ្វើឲ្យខូចនៅស្រទាប់ដីដែលមិនអាចបង្ករបង្កើនផលបានលទ្ធផល ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបង្កើនផលដើម្បីនាំចេញទៅលើទីផ្សារ ក្នុងស្រុកក៏ដូចជាទីផ្សារបរទេសផងដែរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *