ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

«ទីក្រុងបណ្ដុះ» សហគ្រាសផ្គត់ផ្គង់បន្លែបណ្ដុះតូចៗ តែមានគុណប្រយោជន៍ និងមានតម្លៃខ្ពស់លើទីផ្សារ

ន្លែបណ្ដុះ ជាប្រភេទបន្លែថ្មីមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើនជាងបន្លែធម្មតា ដោយការដាំមានការប្រើប្រាស់នូវបច្ចេកទេសថ្មី ប្រើរយៈពេលខ្លី និងកំពុងតែមានទីផ្សារខ្ពស់នៅតាមផ្សារទំនើបស្ទើរទូទាំងរាជធានីភ្នំពេញ។

«ទីក្រុងបណ្ដុះ» ជាឈ្មោះយីហោរសហគ្រាសមួយដែលមានការផ្គត់ផ្គង់បន្លែបណ្ដុះច្រើនប្រភេទទៅលើទីផ្សារបច្ចុប្បន្ន ពោលគឺប្រមាណ ជាង ២០០ផ្សារទំនើប និងម៉ាត។
សម្រាប់ឈ្មោះ ទីក្រុងបណ្ដុះ គឺកើតឡើងពីពាក្យ «បណ្ដុះ» សម្ដៅលើបន្លែបណ្ដុះដែលចំណាយពេលដាំតែប្រាំថ្ងៃប៉ុណ្ណោះ ឯពាក្យ ទីក្រុង មានន័យថា ការបណ្ដុះបន្លែទាំងនេះនៅក្នុងទីក្រុងផ្ទាល់ ហើយបន្លែនេះក៏មានច្រើនប្រភេទផងដែរ។ នេះបើតាមការលើកឡើងពីសំណាក់ លោក អុន សីហា ស្ថាបនិកទីក្រុងបណ្ដុះ ដែលស្ថិតក្នុងឃុំបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *