ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបើកបុក បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៣៧- ៣៨ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឈិន ឈឿង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាគុបមូល ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ ។ ចំណែករថយន្តម៉ាកកូរ៉ូឡា ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ.2U.2009 បើកបរដោយឈ្មោះ សុខ សុីធាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅបច្ចុប្បន្នភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងបុកពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានធ្វើការវាស់វែង កសាងឯកសារដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ។
សេចក្តីសន្និដ្ឋាន បណ្តាលមកពីអ្នកបើកបរម៉ូតូខាងលើបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *