(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី (តេង .ច័ន្ទណាត ) ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួស.លោក ឧត្តមសេនីយ៍ទោ(ទិត្យ-ណារ៉ុង)ដែលជាស្នងការចាស់ ។ នេះបើតាមការ រៀបរាប់ពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី១៣/០៩/២០២១
នៅក្នុងឱកាសពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ នឹងត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តសៀមរាប នាថ្ងៃច័ន្ចទី ១៣ ខែ កញ្ញា ឆ្នាំ២០២១.. ក្រោមវត្តមានរបស់លោកនាយឧត្តមសេនីយ៍(នេត.សាវឿន) អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមក្រឡាហោម(ស.ខេង) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោក ឧត្តមសេនីយ៍ទោ(ទិត្យ.ណារ៉ុង) ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១នេះ៕