ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បណ្តឹងប្រជាពលរដ្ឋ ដាក់ចូលស្នងការដ្ឋាននគរបាលខេត្តកំពត ចោទប្រកាន់ក្រុមហ៊ុនពិភពដីមាស ពីបទរំលោភលើទំនុកចិត្ត បានកើនដល់ជិត ២៦០ នាក់ហើយ

 

កំពត: បណ្តឹងប្រជាពលរដ្ឋ ដាក់ចូលស្នងការដ្ឋាននគរបាលខេត្តកំពត ដែលចោទប្រកាន់ក្រុមហ៊ុនពិភពដីមាស ពីបទរំលោភលើទំនុកចិត្ត បានកើនដល់ជិត ២៦០ នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា មកដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាន បានទទួលបណ្តឹងរបស់ ប្រជាពលរដ្ឋ ដែលចោទលោក ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស ពីបទរំលោភលើទំនុកចិត្តនោះ កើនដល់ ២៥៩ នាក់ហើយ។ ទឹកប្រាក់ ដែលបងប្អូន ប្រជាពលរដ្ឋ កំពុងខាតបង់ មានចំនួន ៤.៨០៦.៧០០ ដុល្លារ ដោយម្នាក់ៗ បានចំណាយ ចាប់ពី ១ ម៉ឺនដុល្លារឡើង។ ការហ៊ានបោះទុនវិនិយោគបែបនេះ ព្រោះតែក្រុមហ៊ុន បានលួងលោម និងបញ្ចុះបញ្ចូល ឲ្យទិញដីឡូត៍ ដោយសន្យាថា ផ្ដល់ប្រាក់លាភ ៣ ភាគរយ ក្នុង១ខែ។
ដោយសារក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ ដូច្នេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកនឹងយកសំណុំរឿងទាំងអស់ ទៅបន្តនីតិវិធី ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី ដើម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋរងគ្រោះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *