ព័ត៌មាន

បុណ្យចូលឆ្នាំចិនបីថ្ងៃ៖ទេសចរផ្ទៃក្នុងជាង២៧ ម៉ឺននាក់បានធ្វើដំណើរកម្សាន្ត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេលបីថ្ងៃពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមានទេសចរផ្ទៃក្នុងចំនួន ២៧១,៦៧៧នាក់បានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានានៅតាមបណ្ដាខេត្តមួយចំនួន ខណៈមានទេសចរបរទេសជាងមួយម៉ឺននាក់បានមកទស្សនាខេត្តសៀមរាប។ នេះបើយោងតាមប្រភពក្រសួងទេសចរណ៍ដែលបានកត់ត្រានៅខេត្តមួយចំនួនដោយទូរទស្សន៍អប្សរានៅថ្ងៃទី១២ ខែកុម្ភៈ ។

 

មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនពីថ្ងៃទី៩-១១ ខែកុម្ភៈ ខេត្តទេសចរណ៍ដ៏ធំមួយនេះមានអ្នកមកកម្សាន្តប្រមាណ ១១៧.៦៧៧ នាក់ពោលកើនឡើង ១១.៥៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥,៤៨១នាក់ ។ក្នុងនេះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណ ៩៩,៦០០ នាក់កើន ១០.៦៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០ នាក់ ។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨.០៧៧ នាក់ កើនឡើងចំនួន ១៦.៧៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែលមានចំនួន ១៥,៤៨១ នាក់។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *