ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្រេចចេញដីកាឃុំខ្លួន យុវជនម្នាក់ពីបទ ហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដាក់ក្នុងពន្ធនាគារ បណ្តោះអាសន្

 

ស្ទឹងត្រែងៈ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចេញដីកាឃុំខ្លួន យុវជនម្នាក់ពីបទ ហឹង្សាដោយចេតនានិងធ្វើឱ្យខូចខាត ដាក់ក្នុងពន្ធនាគារ បណ្តោះអាសន្ន កាលពីថ្ងៃទី៩ មិថុនា ២០២៣។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ៧ យប់ ថ្ងៃទី៦ មិថុនា មានក្មេងស្ទាវមួយក្រុម បង្កដេញកាប់គ្នា ដោយប្រើសុទ្ធតែកាំបិត កាប់ម៉ូតូជនរងគ្រោះ នៅមុខសាលារៀន ឯកជនមួយកន្លែង នៅក្បែរសួនច្បារក្រុងស្ទឹងត្រែង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីធ្វើសកម្មភាពរួច យុវជនទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់។ លុះមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដាក់បទបញ្ជាកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាបករណីក្មេងទំនើង (កាប់គ្នាយ៉ាងសាហាវ) ស្ថិតនៅចំណុចមុខសាលាបង្រៀន គួរភាសាអង់គ្លេស អាយសេធ ភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជន សង្ស័យ បានចំនួន១នាក់ និងចាប់យកវត្ថុតាង បានមួយចំនួន។ ចំណែកបក្ខពួក ជនបង្កផ្សេងទៀត បានរត់គេចខ្លួនអស់ បន្ទាប់ពីធ្វើសកម្មភាពរួច។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឡាសុភីលីព អាយុ១៦ឆ្នាំ រួមជាមួយ វត្ថុតាង មន្រ្តីជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ចូន ទៅអយ្យការសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី និងឃុំខ្លួនដាក់ក្នុងពន្ធនាគារ។ ដោយឡែក បក្ខពួករត់គេច សមត្ថកិច្ចកំពុងតាមច្បាប់ខ្លួនបន្ត ដើម្បីយកមកផ្តន្ទាទោស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *