ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

លោក លឹមហុង ដែលកន្លងមក បានលេចធ្លាយពត៌មានថា បានជេរនិងបណ្តេញម្តាយក្មេកចេញពីផ្ទះ សូមធ្វើការបំភ្លឺតបជាសាធារណៈ

 

ភ្នំពេញ ៖ លោក លឹមហុង ដែលកន្លងមកបានលេចធ្លាយពត៌មានថា បានជេរនិងបណ្តេញម្តាយក្មេកចេញពីផ្ទះ សូមធ្វើការបំភ្លឺតបជាសាធារណៈ ដូចតទៅ ៖

ទី១.ផ្ទះកើតជំលោះនោះជាកម្មសិទ្ធិរបស់គាត់និងអតីតភរិយា ដែលកំពង់ដំនើរការលែងលះ និង បានចុះចោលគាត់ជាប្តី៤ឆ្នាំហើយ ដោយទៅយកប្តី១ថ្មី ព្រមទាំងបន្សល់ទុកកូន៥នាក់ ឲ្យស្ថិតក្នុងការ ឧបត្ថម្ភការហូបចុកស្នាក់នៅ រួមទាំងថ្លៃសាលាផងដែរ ។
២.គាត់់ជេរតបម្តាយក្មេក ដោយសារម្តាយក្មេក បានញោះឲ្យគាត់ច្រឡោតខឹង ហើយចាំប្រមាញ់យកសម្លេងនិងរូបភាពគាត់ ។
៣.គាត់បានចុចសុីប្លេទ្រហឹងពេញផ្លូវនៅក្បែរផ្ទះគាត់ ក្នុងបំណងដាស់អ្នកជិតខាង ឲ្យចាប់អារម្មណ៍និងចេញ មកមើល ដោយសារគាត់ភ័យនឹងស្រមោលមនុស្សមនុស្សអាថ៌កំបាំងដេញតាមនិងបង្កប់ខ្លួននៅទីងងឹត ម្តុំមុខផ្ទះគាត់ ។
៤.ការលែងលះនៅតុលាការបានឯកភាពគ្នាចប់សព្វគ្រប់ហើយ តែមិនអាចចែកទ្រព្យបញ្ចប់បាន លក់ទ្រព្យឡៃឡុងក៏មិនបាន ដោយសារអតីតប្រពន្ធបានយកប្លង់ទៅបញ្ចាំគេតែម្នាក់ឯងច្រើនកន្លែង និង បានដាក់លក្ខខណ្ឌ ឲ្យគាត់សងលុយគេច្រើនលានដុល្លារ ដោយគាត់មិនបានដឹងលឺសោះ….ហើយបង្ខំយកផ្ទះគាត់ច្រើនកន្លែង រួមទាំងបំណុលអតីតម្តាយក្មេក ជិត២លានដុល្លារទៀត ក៏ឲ្យគាត់សងជំនួសដែរ។
៥.លោក លឹមមហុង នឹងប្រកាសដាក់ថ្ងៃ ជួបម្ចាស់បំណុលអតីតភរិយាគាត់ឈ្មោះ សូត្រស្រីយ៉ា នៅផ្ទះផ្លូវប៉ាស្ទ័រ ជិតផ្សារថ្មី ដើម្បីពិនិត្យឯកសារខ្ចីនិងរកនិតិវិធីដោះស្រាយបញ្ហាដែលនៅកកស្ទះ ៕

      

adm

Leave a Reply

Your email address will not be published. Required fields are marked *