ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ សាលារៀន០២ បន្ទប់និងផ្ទះមួយខ្នងត្រូវរបើកដំបូលនិងរលំទាំងស្រុង

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ សាលារៀន០២ បន្ទប់និងផ្ទះមួយខ្នងត្រូវរបើកដំបូលនិងរលំទាំងស្រុង

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀល ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៣ស្ថិតនៅ ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។

សាលារៀនចំនួន០២ បន្ទប់និងផ្ទះមួយខ្នងត្រូវរបើកដំបូលនិងរលំទាំងស្រុង ដោយសារមានភ្លៀងលាយឡំខ្យល់កន្រ្តាក់បោកបក់សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។

 

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាកាលពីវេលាម៉ោង៣និង៤០នាទីរសៀលមានករណីខ្យល់កន្រ្តាក់ដែលបណ្តាលអោយខូចខាតផ្ទះទាំងស្រុងចំនួនមួយខ្នង និងរបើកដំបូលសាលារៀនចំនួន០២ បន្ទប់ ។

ផ្ទះដែលខូចខាត មាន ម្ចាស់ផ្ទះឈ្មោះ ហ៊ាវ ហឿន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សូរ វ៉ាន់ឌី អាយុ៣២ឆ្នាំរស់ភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ផ្ទះធើ្វអំពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី មានទំហំ៦x៤ រលំទាំងស្រុង។

សាលាអនុវិទ្យាល័យខ្ជាយ របើកដំបូលអគារចំនួន០២ បន្ទប់ ស្មើនឹង២០ សន្លឹក ធ្វើអំពីថ្ម ជញ្ជាំងឥដ្ឋ ដំបូលប្រក់សង្ក័សី ដោយមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

អាជ្ញាធរមូលដ្ឋាន ស្រុកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ផងដែរ ៕

 

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *