ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កាលពី២ថ្ងៃមុនមានក្មេងស្រី២នាក់ដែលបាត់ខ្លួនដោយសារលង់ទឹក ពេលនេះត្រូវបានរកសាកសពឃើញហើយ

ខេត្តកណ្ដាល៖សាកសពក្មេងស្រីជាសិស្សសាលា២នាក់ដែលបានបាត់ខ្លួនដោយសារលង់ទឹក​កាលពី២ថ្ងៃមុននៅក្នុងទន្លេនោះ ពេលនេះសាកសពត្រូវបានក្រុមគ្រួសាររកឃើញហើយនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១ ដែលករណីលង់ទឹកនោះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី  នៅចំណុចមាត់ច្រាំងទន្លេមេគង្គ មុខវត្ត

បទុមគង្គា ហៅវត្តព្រែកដាច់ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះ០២នាក់នោះ ទី១-ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស  និងទី២- ឈ្មោះ វណ្ណៈ សុីមាន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។

ក្មេងស្រីទាំង០២នាក់ខាងលើមានទីលំនៅភូមិតាហុីង ឃុំព្រែកដាច់   ស្រុក លើកដែក ខេត្តកណ្ដាល។

ប្រភព​ដដែលបន្តថា​ យោងតាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ កូវឆេង ម៉ូនីកា អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក (ត្រូវជាមិត្តភក្តិរៀនជាមួយគ្នា) បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ឈ្មោះពេជ្រ សុវណ្ណរី បានបបួលរូបខ្លួន និងជនរងគ្រោះទាំងពីរនាក់មកងូតទឹកនៅចំណុចមាត់ទន្លេមុខវត្តព្រែកដាច់។បន្ទាប់មកឈ្មោះ ពេជ្រ សុវណ្ណរី ; ឈ្មោះ  វណ្ណៈ សុីមាន ; ឈ្មោះ ប៊ុនធឿន ស្រីលក្ខ័ និង ឈ្មោះកូវឆេង ម៉ូនីកា បាននាំគ្នាចុះទៅងូតទឹក  ចំណែកឈ្មោះ កំសត់ សុជាតា នៅអង្គុយលើម៉ូតូនៅលើគោក។ ក្រោយពីឃើញមិត្តភក្តិរបស់ខ្លួនលង់ទឹកក៏ស្រែកឱ្យគេជួយពេលនោះអ្នកច្រកខ្សាច់នៅជិតនោះឮ ក៏រត់មកជួយស្រង់បាន០២នាក់ គឺឈ្មោះ ពេជ្រ សុវណ្ណារី និងឈ្មោះ កូវឆេង ម៉ូនីកា ចំណែកឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ និងឈ្មោះ វណ្ណៈ ស៊ីមាន លិចចូលក្នុងទឹកបាត់រកមិនឃើញទេ។

លុះមកដល់ថ្ងៃទី១៤ខែឆ្នាំដដែលវេលាម៉ោង២១និង១៥នាទីក្រុមគ្រួសារបានរកសាកពជនរងគ្រោះទាំង០២នាក់ឃើញហើយរាយការណ៍ជូនសមត្ថកិច្ចហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព ដោយសន្និដ្ឋានថា​ សពស្លាប់ដោយសារលង់ទឹកប្រាកដមែន. ។ សាកសពត្រូវបានប្រគល់ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *