ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់

បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈពេលកម្លាំងអធិការក្រុងនេះ និងកម្លាំងមូលដ្ឋានកំពុងសំរាន្តលក់មិនកំរើក។
ប្រតិបត្តិការនេះ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនអ្នកលេងសរុបចំនួន១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួនយ៉ាងប្រសាចពេញវាលស្រែ។ ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១៩នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងយ៉ាងច្រើនផងដែរ ដូចជា ៖ មាន់ជល់ចំនួន៤ក្បាល, ម៉ូតូអ្នកលេងចំនួន១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ចំនួន០៦ដុំ, ជញ្ជីងថ្លឹងផ្គូរផ្គងមាន់០១ រួមនឹងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតដែលក្រុមអ្នកលេងរត់ចោល។

សង្វៀនមាន់ជល់នេះ បានបើកដំណើរការយូរក្រែលកន្លងមកហើយ តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើនឹងទីតាំងល្បែងនេះទេ បើទោះជាក្រុមអ្នកលេង ណាត់ប្រមូលផ្ដុំគ្នាប្រព្រឹត្តល្បែងនេះស្រែកហោរកញ្ជ្រៀវស្ទើរតែផ្អើលភូមិក្ដី ក៏មិនរំខានដល់មន្ត្រីមូលដ្ឋាន ឬលេចឮដល់លោកអធិការក្រុងបាត់ដំបងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *