ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សាន្ត ប៊ុនធឿន ចេញវីដេអូមកថា យីគេធ្វើហ្នឹងធ្វើដើម្បីឡើងវីយូឱ្យគេមើលច្រើន អើ ..បើអាធុនហ្នឹង ! កាញារីទ្ឋ ក្រុមណាដែលចេញមកជេរ បិទវាទៅ ! ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ តែបើវា Live facebook ខ្លួនវាជេរ អានោះគឺជារឿងរបស់វា ។ សម្តេចតេជោ ហ៊ុនសែន បន្តថា ខ្ញុំគិតថា សាន្ត ប៊ុនធឿន , សាន្ត ប៊ុនធឿនអើយផ្តាំទៅផង ! ហើយខ្ញុំសូមជម្រាបថា ខ្ញុំបានបញ្ចេញជាសាច់ប្រាក់ តើខ្ញុំឱ្យសាន្ត ប៊ុនធឿនប៉ុន្មាន? គ្រាន់តែផ្ទះតម្លៃ១៨ម៉ឺនដុល្លារដើម្បីឱ្យសាន្ត ប៊ុនធឿន ព្រោះសាន្ត ប៊ុនធឿន ជាអ្នកល្បីមួយដែរ កាលពីពេលមុន ជាទស្សនាវដ្តី ស្អីៗ… […]
ខេត្តកណ្តាល៖មានការផ្អើលឈូឆរទៅមើលដើមឈើទាលមួយដើមដ៏ធំដែលអ្នកស្រុកអះអាងថាបានផុសចេញពីបាតទន្លេបាសាក់ ហើយដើមឈើទាលនេះមាន«ជាប់ពាក់ព័ន្ធនឹងឈ្មោះឃុំឈើទាលនេះតែម្តង»។ ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូចមកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ។ ចំណែកទិដ្ឋភាពនៅកន្លែងនោះនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូប ព្រមទាំងមានថ្ងៃបាំងឆត្រផងដែរ។ បើតាមការឱ្យដឹងពីលោក សឿន ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរស្រុកកៀនស្វាយនាំគ្នាចុះមកស្រង់ដើមឈើទាលពីទន្លេឡើងមកគោក និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកមើលដើមឈើទាលដ៏ធំសម្បើមមួយដើមនេះគឺក្រោយពីមានខ្មែរអ៊ិស្លាមម្នាក់ឈ្មោះ ហ្សុីន សេន ដែលបានចុះមុជទឹកដោះជើងមងក៏បានប៉ះដើមឈើធំ១ដើម ខណៈដែលគាត់រាយមងយកត្រី នៅទន្លេបាសាក់ត្រង់ចំណុចខាងលើ។ក្រោយពីដោះជើងមងរួចគាត់(ហ្សុីន សេន)ក៏បានធ្វើការនេសាទជាធម្មតា ហើយនៅពេលយប់ឡើងឈ្មោះហ្សីន សេន បានដេកយល់សប្តឃើញដើមឈើដែលទាក់ជើងមងនោះជាដើមឈើទាលដែលបានស្រុតដីបាក់ចូលទៅក្នុងទន្លេជាយូរឆ្នាំហើយ។ ដើមឈើទាលបានពន្យល់សប្តប្រាប់ហ្សុីន សេនថា «ខ្ញុំចង់ឡើងលើគោក»និងបានប្រាប់ថា ឱ្យយកកំណាត់ស មកចងខ្ញុំៗនឹងអណ្តែតហើបពីបាតទន្លេហើយ។ លុះបានរយៈពេល១ថ្ងៃ ហ្សុីនសេនក៏បានធ្វើតាមការពន្យល់សប្តនោះរួចក៏ឃើញមែកឈើទាលនោះតែម្តង។ លោកវរសេនីយ៍ត្រី សឿន ផល្លី បានបន្តឱ្យដឹងទៀតថា នៅពេលដែលខ្មែរអ៊ិស្លាមម្នាក់នោះឃើញមែកឈើនោះអណ្តែតក៏បានមករាយការណ៍ប្រាប់រូបលោក ទើបដឹងថាជាដើមឈើទាលដែលចាស់ៗនិយាយតៗគ្នាថា ជាដើមឈើទាលដ៏ធំមានបារមីកាន់ដែលអ្នកស្រុកមានជំនឿគោរពបូជារហូតបានដាក់ឃុំរបស់ពួកគាត់ជាឃុំឈើទាលតាំងជំនាន់នោះរហូតមក។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានបន្តថានៅពេលអាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ ទើបមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូបនិងមានថ្ងៃបាំងឆត្រផងដែរ។លោកសឿន ផល្លី បានបញ្ជាក់ថា ដំណើរការស្ទួចតាំងពីព្រឹកព្រលឹមរហូតមកដល់ម៉ោង១៣និង៣០នាទីនេះទើបតែបានហើបបន្តិចទេ៕
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងត្រូវដួលរលំនុងរបើកដំបូល-ជញ្ជាំងដោយសារតែមានភ្លៀងនិងខ្យល់កន្ត្រាក់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ ស្ថិតក្នុងឃុំស្វាយជ្រំ ឃុំធ្លកនិងឃុំក្រោលគោ ស្រុកស្វាយជ្រំ។ យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងថាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចមានភ្លៀង១មេធំនិងខ្យល់កន្ត្រាក់បានបក់បោកបណ្តាលឱ្យរលំ របើកដំបូលនិងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋចំនួន៧ខ្នងក្នុងនោះមាន ទី១-ផ្ទះរបស់ឈ្មោះខៀវ នីន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្វាយជ្រំឃុំស្វាយជ្រំ ដោយរលំទាំងស្រុង ដែលផ្ទះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ។ ផ្ទះនេះលើកត្រឹមចង្កេះ ដំបូលស័ង្កសី ជញ្ជាំងស្លឹក មិនមានមនុស្សរងរបួសឬខូចខាតអ្វីទៀតនោះទេ។ ទី២-ផ្ទះឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងវែង រលំទាំងស្រុង។ ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងស័ង្កសី កម្ពស់៣ម៉ែត្រ។ សម្ភារខូចខាតរួមមានម៉ូតូសង់កូរ៉េ១គ្រឿង, ម៉ូតូម៉ាកធួដេ១គ្រឿង, កង់៣គ្រឿង និងរោងគោមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ១ខ្នង ។ ទី៣-ផ្ទះរបស់ឈ្មោះផាន់ ផិន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិបឹងវែង ផ្ទះតៀមដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ត្រូវរបើកអស់ទាំងស្រុង។ ទី៤-ផ្ទះរបស់ឈ្មោះស៊ុំ ត្រា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិបឹងវែង ផ្ទះតៀម ត្រូវបានរបើកដំបូល តែពុំមានខូចខាតអ្វីទៀតទេ។ ទី៥-ផ្ទះឈ្មោះ ពេជ្រ ធី ភេទប្រុស […]