ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចំពោះវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ នៅព្រឹកថ្ងៃ១៧កុម្ភៈ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងប្រតិភូអមអំណើរ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤០ ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍វិធានការត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ ពលករចំណាកស្រុក ពីបណ្តាប្រេសជិតខាង សម្រាប់នាំយកទៅធ្វើចត្តាឡីសក័ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន បានមានប្រសាសន៍ដាក់ចេញនូវបទបញ្ជាមួយចំនួនរួមមាន៖

ទី១-កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើស និងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំតាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរាចរណ៍ចេញ ចូល របស់ពលរដ្ឋ អ្នកដំណើរឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីស័ក តាមបច្ចេសទេសរបស់ក្រសួងសុខាភិបាល។

ទី២-កងកម្លាំងទាំងអស់ត្រូវត្រៀម ឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ និងរួមសហការជាមួយកម្លាំងរួមរបស់គណបញ្ជាការឯកភាពរដ្ឋខេត្តដែលអង្គភាពឈរជើង ដើម្បីធានាថា ការត្រួតពិនិត្យមិនមានចន្លោះប្រហោង។

ទី៣-កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយ័ត្នខ្លួនឯងផងដែរ ចំពោះវិធានការការពារជំងឺកូវីដ១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។

ទី៤-ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងកម្លាំងនគរបាល នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាហ្មឺងម៉ាត់ ឲ្យកងកម្លាំងនគរបាលអនុវត្តន៍ត្រឹមត្រូវនូវតួនាទីភារកិច្ច និងមិនលើកលែងដាច់ខាត ចំពោះកងកម្លាំងរូបណាដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជា។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់អង្គភាពទាំង២ ដោយអង្គភាពនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ទទួលបានថវិកាចំនួន ៤លានរៀល និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ទទួលបានថវិកាចំនួន ៤លានរៀល។ ជាពិសេសក្រៅពីការចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ក្នុងខេត្តព្រះសីហនុ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានអញ្ជើញចុះពង្រឹងកងនគរបាលការពារព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក ក្នុងភូមិភាគ៣ ជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍វិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *