ព័ត៌មាន

ប្រយ័ត្ន! ខេត្តចំនួនប្រាំពីររបស់កម្ពុជាមានអត្រាជំងឺគ្រុនចាញ់ខ្ពស់បំផុត

នៅកម្ពុជា ខេត្តចំនួនប្រាំពីរកំពុងតែតស៊ូជាមួយនឹងជំងឺគ្រុនចាញ់ ដែលមានអត្រាអ្នកកើតជំងឺនេះខ្ពស់ជាងបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។ ខេត្តទាំងនេះមាន ស្ទឺងត្រែង មណ្ឌលគីរី កំពង់ស្ពឺ រតៈគិរី ព្រះវិហារ ពោធិសាត់ និងខេត្តក្រចេះ។

 

ក្នុង រយៈពេលបួនខែដើម ឆ្នាំ ២០២៤នេះ ខេត្តទាំងប្រាំពីរមានករណីជំងឺគ្រុនចាញ់សរុប ១៨៧ ក្នុងចំណោម ២០១ ករណីនៅ២៥រាជធានីខេត្ត។ ក្នុងនោះខេត្តស្ទឹងត្រែងមានអត្រាជំងឺនេះខ្ពស់ជាងគេរហូតដល់ទៅ ៩៦ករណី ខេត្តមណ្ឌលគីរីមាន ៤២ករណី។ ចំណែក ខេត្តប្រាំផ្សេងទៀតមានអត្រាចន្លោះពី៥ទៅជិត២០ករណី។

 

បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ អត្រាកើតជំងឺគ្រុនចាញ់នេះបានថយចុះជាង៦០ភាគរយ ក៏ប៉ុន្តែ លោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃ មជ្ឈមណ្ឌល ជាតិប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត បានប្រាប់ទូរទស្សន៍អប្សរាថា ភាពងាយរងគ្រោះជាពិសេសសម្រាប់ខេត្តទាំង៧នោះ គឺនៅតែខ្ពស់។ នេះដោយសារតែទីតាំងភូមិសាស្ត្រ ដូចជាស្ថិតនៅតំបន់ដាច់ស្រយាលខ្ពង់រាប និងកន្លែងមានព្រៃឈើច្រើនជាដើម។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *