ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះ ត្រូវបានបញ្ចប់ការសិក្សា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុន លើគម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះ ត្រូវបានបញ្ចប់ការសិក្សា រួចរាល់ស្ទើតែទាំងស្រុងហើយ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២២ថា គម្រោងរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញនេះ បានបញ្ចប់ការសិក្សារួចរាល់ស្ទើតែទាំងស្រុងហើយ។ នៅពេលនេះ ក្រសួង បាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុនលើគម្រោងមួយនេះ។

ឯកឧត្តម បានបញ្ជាក់ថា “គម្រោងរថភ្លើងក្រោមដី ក្រុមហ៊ុនក៏បានសិក្សាចប់សព្វគ្រប់ដែរ។ ទីក្រុងមួយ ដែលមានប្រជាពលរដ្ឋជាង ២លាននាក់ យើងត្រូវការរទេះភ្លើង”។ ឯកឧត្តមបន្តថា “សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តជ្រើសរើសយកផ្លូវរថភ្លើងនៅក្រោមដី”។ “រហូតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនCCCC បានបញ្ចប់ការសិក្សាលើគម្រោងមួយនេះរួចរាល់មួយផ្នែកធំហើយ ហើយក្រសួងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ដើម្បីកែសម្រួល”។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងតែស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុន ក្នុងការកសាងរទេះភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ។​

ក្រុមហ៊ុនគមនាគមន៍ និងសំណង់នៃប្រទេសចិនCCCC (China Communications Construction Company Limited) គឺជាក្រុមហ៊ុនមេនៃក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *