ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ ដោយកម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លេីងខ្លីមួយដេីម។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងភូមិប៉ប្រកជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី១ឈ្មោះ វង់ សេរីភូមិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី២ឈ្មោះ ទុយ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារដកហូតបានមាន៖ កាំភ្លេីងខ្លីមួយដេីមម៉ាករ៉ូឡូ និងម៉ូតូមួយគ្រឿង ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលេី មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាមានករណីវាយតប់គ្នាហើយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យទាំង២ ទេីបសុំធ្វេីការឆែកឆេរលេីដងខ្លួន ពេលនោះក៏ឃេីញកាំភ្លេីងខ្លីមួយដេីម។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕
ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១៩និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិ.ង្សាមួយបានកើតឡើង ដោយភាគីម្ខាង បានប្រើកូនកាំ.បិតចុ.ងស្រួច ចា.ក់ទៅលើភាគីម្ខាងទៀត នៅចំណុច ផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យ ជនរងគ្រោះ ឈ្មោះ អ៊ិន សុខធី ឬ សុខ ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវរបួសធ្ងន់ធ្ងរនិងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនសង្ស័យឲ្យខាងតែបាន។ បន្ទាប់ពីទទួលបាន បទបញ្ជាភ្លាម កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋាន អាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យគេចខ្លួនទៅឯខេត្តបាត់ដំបង កម្លាំងជំនាញក៏បន្តទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ […]
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចកាប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២នេះថា៖ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើរតួនាទីយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យមន្ត្រី ក.ប.ប. ធ្វើការត្រួតពិនិត្យបឋមលើទំនិញម្ហូបអាហារ ទំនិញឧបភោគបរិភោគនានាដែលដាក់តាំងលក់លើទីផ្សារដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តចុះត្រួតពិនិត្យតាមបណ្តាផ្សារ ផ្ទះលក់ទំនិញនានាស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការវិភាគរកសារធាតុគីមីផ្សេងៗលើសំណាកគំរូជាគ្រឿងឧបភោគបរិភោគចំនួន២០មុខ។ ប្រភពដដែលបន្តថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញបបែលងៀត ងៀតត្រីសមុទ្រ មីលឿង មានផ្ទុកសារធាតុបូរ៉ាក់ និងបានដកហូតទំនិញចម្រុះមានសារធាតុគីមី ហួសកាលបរិច្ឆេទប្រើប្រាស់ ពុំសមស្របតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់សរុបចំនួន១៤៨.៧៦គ.ក្រ. យកមករក្សាទុកនៅស្នាក់ការរបស់សាខាដើម្បីចាត់វិធានការនាពេលក្រោយ។ ជាមួយគ្នានោះ ដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកពួក ស្រុកស្រីស្នំ និងស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកស៊ីធរកណ្តាលនិងស្រុកពារាំង ខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងរកភាពមិនអនុលោមក្នុងធុរកិច្ចដែលម្ចាស់ស្ថានីយនិងដេប៉ូមួយចំនួនមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ។ ជាក់ស្ដែងតាមរយៈលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញ ជាមួយនឹងឧបករណ៍ Pumpwatch […]