ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ការប្រមូល​លុយ​ពី​មន្ត្រី​នគរបាល​ចង់​ឈរជើង​តាម​គោលដៅ​លើ​ផ្លូវ​ជាតិត្រូវ​​គេ​បង្ហើប​ថា​ត្រូវចំណាយលុយ​ ដើម្បី​មានឈ្មោះ​ក្នុង​តារាង​បេសកកម្ម​ឈរ​ជើងតាម​គោលដៅ​លើ​ផ្លូវជាតិ

ខេត្ត​តាកែវ ៖ ប្រភព​បែកធ្លាយ​ហើយ​ចម្លែក​ជាងគេ រឿង​មន្ត្រី​នគរបាល​ខេត្តតាកែវ ត្រូវ​ចំណាយ​លុយ​១០០០​ដុល្លារ ដល់​៣០០០​ដុល្លារ ដើម្បី​មានឈ្មោះ​ក្នុង​តារាង​បេសកកម្ម​ឈរ​តាម​គោលដៅ​លើ​ផ្លូវជាតិ ។

ប្រភព​បាន​បង្ហាញ​ថា មាន​មន្ត្រី​នគរបាល​ជាង​២០​នាក់ ដែល​មិនមែន​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​នោះ​ទេ បាន​ចំណាយ​លុយ​ក្រាស់ក្រែល ដើម្បី​បាន​ពាក់​ឯកសណ្ឋាន​ចរាចរណ៍​ឈរ​នៅ​លើ​ផ្លូវជាតិ ក្នុង​បំណង​រក​លុយ​ឆាប់​មានបាន​នឹង​គេ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​នគរ​បាន​ចរាចរណ៍​ក្នុង​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តតាកែវ​មាន​ចំនួន​៦៧​នាក់​ប្រើប្រាស់​មិន​ទាំងអស់​ផង បែរជា​បន្ថែម​មន្ត្រី​នគរ​បាល​ខុស​ជំនាញ​ថែម​២០​នាក់​ទៀត ហើយ​ការ​បន្ថែម​នេះ​គឺ ដោយសារ​លុយ ។ អ្នក​អស់​លុយ​តិច​មាន​តួនាទី​តូច​ៗ អ្នក​អស់​លុយ​ច្រើន​មាន​តួនាទី​ធំ​ៗ ដូច​ជា​ប្រធាន​គោលដៅ​អាច​អស់​៣០០០​ដុល្លារ ។

ប្រភព​បាន​បង្ហាញ​ថា​អ្នក​ដែល​ប្រមូល​លុយ​ពី​មន្ត្រី​នគរបាល​ដែល​ចង់​ឈរ​តាម​គោលដៅ​លើ​ផ្លូវ​ជាតិ ត្រូវ​បាន​គេ​បង្ហើប​ថា ជា​ស្នងការ​រង​ម្នាក់​តែ​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​នោះ​ទេ​។ យ៉ាងណា អង្គភាពយើង​នឹង​ព្យាយាម​រក​អ្នក​ប្រមូល​លុយ​នោះ​អោយ​ទាល់តែ​ឃើញ​ដើម្បី​បង្ហាញ​មហាជន ដែល​យើង​នឹង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត ព្រោះ​ចង់​ដឹង ចង់​ឃើញ​ណាស់ ដែល​ថ្លើមពាសមេឃ​បង្កើត​កុងត្រូល​ប៉ូលិស ដើម្បី​ប្រមូល​លុយដុំ​ផ្ទាល់ខ្លួន ។ ព័ត៌មានលម្អិ​តផ្សាយ​នៅ​វគ្គក្រោយទៀត ៕

Picture
Picture
Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *