Related Articles
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ តាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ
តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋជាពិសេសក្មួយៗយុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេស អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ សម្ដេចធិបតី បានបន្តថា ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ច តាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សម្តេចតេជោ៖ នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។
សម្តេចតេជោ៖ នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។ ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១.ដំឡើងបានបៀវត្សទោះច្រើនក្តីតិចក្តី ទី២. រក្សាបានការងារធ្វើ ទី៣. បង្កើតបានការងារថ្មី។ បៀវត្សឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។
ឃាត់ខ្លួន ជនជាតិ ចិន តៃវ៉ាន់៣នាក់ផ្ទុះអាវុធមកលើសមត្ថកិច្ច និងរឹបអូសគ្រឿងញៀនជាង ១៤០០ គីឡូ!
ខេត្តព្រះសីហនុ ៖ ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿង.ញៀន បានផ្ទុះអាវុធ ដើម្បីទប់ទល់ជាមួយការបាញ់ប្រហារពីសំណាក់ឈ្មួញគ្រឿង.ញៀនមកលើសមត្ថកិច្ច នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ ត្រូវគ្រាប់ស្លា.ប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំ.ញៀនប្រភេទ (កេតាមីន) ជាង១៤០០គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និងកែច្នៃនៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។ ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង […]