ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤–

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

 

អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។

 

កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការ ដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព ។

 

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី

adm

Leave a Reply

Your email address will not be published. Required fields are marked *