ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ ០២នាក់ កែច្នៃគ្រាប់រំសេវដើម្បីប៉ុនប៉ងមកលើគូទំនាស់ត្រូវនគរបាលក្រុងសៀមរាប ឃាត់ខ្លួន 

ក្រុងសៀមរាប ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២
កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ កែច្នៃគ្រាប់រំសេវ បំផ្ទុះលេីគូទំនាស់ ក្រោយធ្វេីសកម្មភាពបាន ៣ថ្ងៃ ។

លោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌចុះឃាត់ខ្លួនជនសង្ស័យ ដែលបានធ្វេីសកម្មភាពបំផ្ទុះគ្រាប់រំសេវកែច្នៃ ចំនួន០២នាក់ ពាក់ពន្ធនឹងករណី “បទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ”៖ ១/ឈ្មោះ សេង សុកន ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើត នៅប្រទេសថៃ
ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុង/ខេត្តសៀមរាប។ ២/ឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទីយប់ ដោយទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ ចម្ងាយប្រហែល ១៥ម៉ែត្រ ស្ថិតភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ។ កម្លាំងនគរបាលបានចុះទៅកន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាពអស់រយៈពេល ០៣ថ្ងៃ ក៏កំណត់បានមុខសញ្ញាជនសង្ស័យ ដោយនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២២ បាននាំខ្លួនជនសង្ស័យឈ្មោះ សេង សុកន យកមកសួរនាំ ក្រោយពេលសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ត្រូវជាមិត្តភក្តិប្រាប់ខ្លួនថាត្រូវបានគេវាយនៅសួនបឹងកាឡូ ហើយខ្លួន(សេង សុកន)ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ថារូបខ្លួនចេះផលិតគ្រាប់រំសេវផ្ទុះកាលដែលរស់នៅប្រទេសថៃ បន្ទាប់មកឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង បានឱ្យទៅរកទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ដោយផលិតបានចំនួន ០៥គ្រាប់ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយធ្លាប់គេជួបជុំនៅទីនោះ ។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២០:០០នាទីយប់ ដែលជាថ្ងៃកេីតហេតុ ជនសង្ស័យឈ្មោះ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលឱ្យផ្ទុះ លេីផ្លូវ រួចបេីកម៉ូតូរត់គេចខ្លួនតែម្នាក់ឯង ។
ដោយជនសង្ស័យឈ្មោះសេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលខ្លួនបានប្រាប់រួចហើយ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤ គ្រាប់ដែលនៅសល់យកមកហែកបោះចោលតាមផ្លូវ ។

វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យ ជិះធ្វើសកម្មភាពចំនួន០១គ្រឿង ។

ជនសង្ស័យខាងលេី ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

       

adm

Leave a Reply

Your email address will not be published. Required fields are marked *