ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរស២នាក់បើកបរម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ ម្នាក់រងរបួសស្រាលម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅលើស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយជនរងគ្រោះមានអាយុប្រហែល ៣០ ឆ្នាំពាក់អាវយឺតពណ៌សដៃខ្លី ស្លៀកខោខាបូយជើងវែងពណ៌ខ្មៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក lexus nx200tពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BG 5275បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុលើស្ពានអាកាសផ្សារដីហុយស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ125ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA 5930បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងម្នាក់រងរបួសស្រាល ម៉ូតូនឹងរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំធ្វើការ សាកសួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះក្រោយ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

            

adm

Leave a Reply

Your email address will not be published. Required fields are marked *