ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងបុកម៉ូតូបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកអូររាំងទាំងព្រឹក

ខេត្តមណ្ឌលគិរី៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តសាំយ៉ុងដែលបើកបរបញ្ច្រាសទិសគ្នាទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុរីឯអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមដែរ។

ហេតុការណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់នោះបានកើតឡើងនៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២២ត្រង់ចំណុចផ្លូវបត់កោងចន្លោះគីឡូម៉ែត្រលេខ៩៨៩៩លើដងផ្លូវជាតិ៧៦ស្ថិតក្នុងភូមិអណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី ។

រថយន្តបង្កហេតុម៉ាកសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ2AV4683បើកបរក្នុងទិសដៅពីកើតបត់ទៅត្បូង។

អ្នកបើកបររថយន្តនេះត្រូវបានគេស្គាល់ឈ្មោះផាគឹមឡេងភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅក្នុងភូមិដោះក្រមុំក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានគេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។

ស្រ្តីរងគ្រោះឈ្មោះ អុឹ ដានី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បើកបរម៉ូតូម៉ាក់វ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខមណ្ឌលគិរី1A6385បានស្លាប់នៅនឹងកន្លែងកេីតហេតុ។

ក្រោយកើតហេតុកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំងនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ខេត្តបានធ្វើការវាស់វែងត្រួតពិនិត្យសាកសពរួចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ឯមធ្យោបាយបង្កហេតុរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំងយកទៅរក្សាទុកនៅអធិការដ្ឋានបន្តនីតិវិធីនៅពេលក្រោយ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *