ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើកឡើងភ្នំរអិលថយក្រោយកិនយុវសិស្សម្នាក់បណ្តាលស្លាប់ភ្លាមៗនៅភ្នំហាន់ជ័យ

ខេត្តកំពង់ចាម៖យុវសិស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ នឹងម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖២០នាទីព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២២លើផ្លូវឡើងចំណោតភ្នំហាន់ជ័យ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អធិការស្រុកកំពង់សៀមលោកវរសេនីយ៍ឯកប៉ាន់ដនបានប្រាប់ឱ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម៣A៧១៤៦បើកបរដោយឈ្មោះ សៅ វិចិត្រភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្វាយដូនតីឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀងបើកបរពីទិសខាងត្បូងទៅទិសខាងជើងឡើងចំណោតភ្នំហាន់ជ័យពេលបើកឡើងបានពាក់កណ្ដាលផ្លូវក៏ឡើងមិនរួចបានរំអិលថយក្រោយមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Z3433បើកបរដោយឈ្មោះស្រ៊ានម៉េងស្រុងភេទប្រុសជនជាតិខ្មែរ អាយុ១៩ឆ្នាំ រួមដំណើរជាមួយឈ្មោះហេងប៉េងហ៊ុយភេទប្រុសជនជាតិខ្មែរអាយុ១៨ឆ្នាំអ្នកទាំងពីររស់នៅភូមិឈើទាលឃុំរំចេកស្រុកកំពង់សៀមខេត្តកំពង់ចាមបើកបរពីត្បូងទៅទិសខាងជើងស្របទិសគ្នា។

លោកអធិការបានឱ្យដឹងទៀតថាករណីនេះគ្រោះថ្នាក់នេះមកពីមូលហេតុអ្នកបើកបររថយន្តធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យស្លាប់មនុស្សម្នាក់និងរបួសស្រាលម្នាក់គឺ

១-ឈ្មោះស្រ៊ាន ម៉េងស្រុង បើកបរម៉ូតូ របួសស្រាល។

២-ឈ្មោះហេង ប៉េងហ៊ុយ ស្លាប់ (អ្នករួមដំណើរ)។  ចំណែកម៉ូតូរងការខូចខាតកម្រិតស្រាលនិងរថយន្តបង្កហេតុក៏រងការខូចខាតកម្រិតស្រាលដែរ។

លោកអធិការបានបញ្ជាក់ថាវត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកកំពង់សៀម។ រីឯអ្នកបើកបររថយន្តឈ្មោះសៅវិចិត្របានឃាត់ខ្លួនបណ្ដោះអាសន្នតាមបញ្ជាលោកសានសុភះព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅអធិការដ្ឋានស្រុកកំពង់សៀម ហើយបានធ្វើតេស្តរកគ្រឿងញៀននឹងជាតិអាល់កុលពិនិត្យឃើញ(អវិជ្ជមាន)។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងរៀបចំឯកសារកសាងសំណុំរឿងតាមនីតិវិធី ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *