ព័ត៌មានសន្តិសុខសង្គម

នារីវ័យក្មេងរូបស្រស់ម្នាក់ជិះម៉ូតូមកលេងផ្ទះមិត្តភក្ដិតែត្រូវមនុស្សមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្ដិ លុះមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកទូរស័ព្ទទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បើតាមសម្តីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ហុងដា MOOVE ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DD 1553 ចេញពីម្តុំផ្សារដើមគ ក្នុងគោលបំណងទៅលេងផ្ទះមិត្តភ័ក្ដិ នៅបុរីលឹមឈាងហាក់ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានលើកទូរសព្ទ័និយាយជាមួយនឹងមិត្តភ័ក្តិ គាប់ជួនពេលនោះក៏ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីរូបគាត់បានសំរេច ហើយក៏បន្ថែមល្បឿនជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ ។
ស្ត្រីរងគ្រោះក៏បានបន្តទៀតថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទ័របស់គាត់ហើយ រូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូមកក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងគោលបំណងអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនជាអ្នកសារព័ត៌មានជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *