ព័ត៌មានអន្តរជាតិ

ការចរចាររុស្ស៊ី – អ៊ុយក្រែន – គម្រោងប្រកបដោយការស្ថាបនា

អ្នកចរចាកំពូលរបស់រុស្ស៊ី Vladimir Medinsky បានបង្ហាញចំណុចសំខាន់ៗនៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល៖
▪️អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជារដ្ឋអព្យាក្រឹត ដោយមានការធានាឯករាជ្យភាពជាអន្តរជាតិ អ៊ុយក្រែន មិនអាចមានអាវុធនុយក្លេអ៊ែ បានទេ ប៉ុន្តែ ការអនុវត្តន៍នេះ នឹងមិនត្រូវបានពង្រីកដល់តំបន់ Donbass និង ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី គ្រប់គ្រងនោះទេ។
▪️អ៊ុយក្រែន​ក៏បាន​ស្នើ​សុំបញ្ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ផងដែរថា រុស្ស៊ី​នឹង​មិន​ប្រឆាំង​អ៊ុយក្រែន​ទេចំពោះការចូលជា សមាជិករបស់ សហភាព​អឺរ៉ុប។
▪️អ៊ុយក្រែន​នឹង​មិន​អាច​មាន​វត្តមាន​យោធា​ណា​មួយ​ឡើយ រួម​ទាំង​កងកម្លាំង​ណាតូ និង​កម្លាំងរុស្ស៊ីផងដែរ។
▪️អ៊ុយក្រែនកំពុងស្នើសុំឱ្យមានសន្ធិសញ្ញាចុងក្រោយមួយ ធ្វើឡើង ជាផ្លូវការដោយប្រមុខរដ្ឋរុស្ស៊ី និងអ៊ុយក្រែន
adm

Leave a Reply

Your email address will not be published. Required fields are marked *