ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

លោកValdimir Putin ស្នើសុំជំនួយយោធា និងជំនួយសេដ្ឋកិច្ចពីចិន សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន

រុស្ស៊ី ៖ រុស្សីបានស្នើសុំឲ្យចិនផ្តល់ជំនួយអាវុ.ធ និងគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលប្រធានាធិបតីរុស្សី Valdimir Putin បានចាប់ផ្តើមធ្វើប្រតិបត្តិការឈ្លានពានអ៊ុយក្រែនកាលពីខែមុន។ នេះបើយោងតាមបញ្ជាក់របស់មន្ត្រីអាមេរិក។
មន្ត្រីអាមេរិកថា រុស្សីក៏បានសុំឲ្យចិនផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចបន្ថែមផងដែរ ដើម្បីជួយទប់ទល់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ី។
ទោះយ៉ាងណា មន្ត្រីអាមេរិកទាំងនោះបដិសេធរៀបរាប់បន្ថែមអំពីប្រភេទអាវុ.ធ ឬជំនួយដែលរុស្សីកំពុងត្រូវការពីចិន។ ពួកគេក៏បដិសេធនិយាយពីប្រតិកម្មរបស់ចិនផងដែរចំពោះសំណើររបស់រុស្សី និងរក្សាការសម្ងាត់ពីវិធីនៃការប្រមូលព័ត៌មានស៊ើបការណ៍។
ប្រធានាធិបតីចិន Xi Jinping បានពង្រឹងភាពជាដៃគូជាមួយនឹងប្រធានាធិបតីរុស្សី Vladimir Putin និងបានឈរនៅជាមួយគាត់ ខណៈរុស្សីផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ សង្គ្រាមឈ្លានពាននេះបានបំផ្លាញទីក្រុងរបស់អ៊ុយក្រែនជាច្រើន និងបានសម្លា.ប់ជនស៊ីវិលស្លូតត្រង់រាប់រយនាក់។
មន្ត្រីអាមេរិកកំពុងតាមដានចិនយ៉ាងដិតដល់ ដើម្បីមើលថាតើចិននឹងធ្វើតាមដំណើររបស់រុស្សីឬយ៉ាងណា។
សូមរម្លឹកថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្សី Vladimir Putin លើប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ១៩ហើយនៅថ្ងៃសៅរ៍ ទី ១៤ ខែកុម្ភៈនេះ។ កងទ័ពរុស្សីបានធ្វើការឡោមព័ទ្ធទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងសិ្វតស្វាញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសារជាថ្មីម្តងទៀតឲ្យអង្គការណាតូ (NATO) បង្កើតតំបន់គ្មានការហោះហើរលើប្រទេសរបស់លោក បើមិនដូច្នេះទេប្រទេសសមាជិកណាតូអាចនឹងត្រូវបានវា.យប្រហារដោយរុស្សី។

adm

Leave a Reply

Your email address will not be published. Required fields are marked *