ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចិត្តសៀងឆក់​កាបូបស្ពាយស្រសៗពី​ស្ត្រី​ម្នាក់​យកលុយប្រមាណ​ជាង​៤០​ម៉ឺន​រៀល​រត់​បាត់ មួយសន្ទុះក៏ឲ្យបក្សពួក​យក​ឯកសារ​មក​ឱ្យ​វិញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ទិញ​ចំណីអាហារ​ឱ្យ​កូន​ហូប ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ម្នាក់​រត់​មក​ឆក់​យក​កាបូបស្ពាយ​បាន​សំរេច រួច​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។ លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏​បាន​យក​ឯកសារ​មក​ឱ្យ​ស្ត្រី​រង​គ្រោះ​វិញ ហើយ​ជនសង្ស័យ​រូប​នេះ​យក​តែ​លុយ​នៅ​ក្នុង​កាបូប​ជាង​៤០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២ ជិត​នឹង​ធនាគារ​វឌ្ឍនៈ ក្បែរ​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូបស្ពាយ​របស់​គាត់ គឺ​មាន​លុយ​ខ្មែរ​ជាង​៤០​ម៉ឺន​រៀល និង​មាន​ឯកសារ​មួយ​ចំនួន​ទៀត ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GF 5522 ចេញពី​ទិញ​ចំណីអាហារ​ឱ្យ​កូន​ហូប​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​រត់​ថ្មើរជើង​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​បាន​សំរេច ហើយ​រត់​ចូល​ទៅ​ច្រក​ឌឿ​ន​ហែម​បាត់​ស្រមោល ។

ស្ត្រីរងគ្រោះ​បន្តទៀតថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​បក្សពួក​របស់​ជនសង្ស័យ​បាន​យក​ឯកសារ​ពាក់ព័ន្ធ ដូច​ជា អត្តសញ្ញាណ​ប័​ណ្ណ កាត​ធនាគារ និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​មក​ឱ្យ​គាត់​ជា​ជន​រង​គ្រោះ​វិញ ចំណែក​លុយ​ខ្មែរ​ជាង​៤០​ម៉ឺន​រៀល រួម​ទាំង​កាបូប​ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់​តែ​ម្ដង។

គួរ​បញ្ជាក់​ថា ក្នុង​ករណី​ខាងលើ​នេះ​ផង​ដែរ ដោយ​ជន​រង​គ្រោះ​រង់ចាំ​សមត្ថកិច្ច​មូលដ្ឋាន​យូរ​ពេក ហើយ​ណាមួយ​គាត់​ប្រញាប់​ផង ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដែរ ក៏​បន្តដំណើរ​ដោយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​សភាព​អស់សង្ឃឹម​៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *