ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

តៃកុងរថយន្ដដឹកទឹកស្រោចផ្កាម្នាក់ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយបុក ស៊ីទែនទឹកចំពីក្រោយបណ្ដាលរងរបួសធ្ងន់

ខេត្តតាកែវ៖នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២២ម្សិលមុិញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើដងផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ ៥២-៥៣ ស្ថិតក្នុងភូមិមានជ័យឃុំក្រាំងលាវស្រុកបាទី ខេត្តតាកែវ រវាងរថយន្តនិងរថយន្តក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ3B.5943បើកបរមកពីទិសខាងជើងបើកបរដោយឈ្មោះគា ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មិនស្គាល់អាសយដ្ឋានព្រោះរងរបួសធ្ងន់ បានបុកជាមួយនឹងរថយន្តស៊ីទែនដឹកទឹកស្រោចផ្កានៅលើផ្លូវជាតិលេខ ៣ ពីក្រោយម៉ាកDONGFENGរថយន្តសុីទែនដឹកទឹកស្រោចសួនពណ៌សពាក់ស្លាកលេខAT21-3-1636បើកបរដោយឈ្មោះ ណយ ទូច ភេទប្រុសអាយុ ២៣ ឆ្នាំមុខរបរអ្នកបើកបរឡានស្រោចទឹកមានទីលំនៅភូមិសាច់ត្រីឃុំភារីមានជ័យស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺបានរត់គេចខ្លួនបាត់ ។
ចំណែកអ្នករងរបួសធ្ងន់បានដឹកតាមរថយន្តឯកជនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុរថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យចំណែកវត្ថុតាងបង្ករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *